អភិបាលខណ្ឌបឹងកេងកង អញ្ជើញជាអធិបតី បើកបវេសនការ នៅវិទ្យាល័យ ជា សុីម បឹងកេងកង..!
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកង និង លោកនាយករង លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌក្នុងពិធី «បើកបវេសនកាលនៅ វិទ្យាល័យ ជា សុីម បឹងកេងកង» ។ ក្នុងឱកាសថ្ងៃបើកបវេសនការថ្មីឆ្នាំ២០២២នេះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បាន ឧបត្ថម្ភដល់លោកគ្រូ~អ្នកគ្រូ នូវថវិកាចំនួន ១,០០០,០០០រៀល .ផ្ដល់រង្វាន់ជូនដល់សិស្សពូកែចំនួន ៧២នាក់ ដោយក្នុងម្នាក់ៗទទួលបាន÷ថវិការ ចំនួន១០,០០០រៀលព្រមទាំងសម្ភារៈសិក្សាមួួយចំនួនផងដែរ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌធឹម សំអាន បានមានមតិសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និង ដោយបានធ្វើការផ្ដាំផ្ញើដល់ក្មួយៗដែលជាសិស្សានុសិស្សអោយខំប្រឹងប្រែងសិក្សា រៀនសូត្រអោយក្លាយខ្លួនជាកូនល្អ.សិស្សល្អដើម្បីជាទំពាំងស្នងឬស្សីនៃប្រទេសជាតិនាថ្ងៃអនាគត និងបន្ដចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។
ឆ្លៀតឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕