មន្រ្តីជំនាញដោះមីន៣នាក់ ស្លាប់ និងរបួសធ្ងន់ម្នាក់ ដោយសារផ្ទុះគ្រាប់មីនតោន
ព្រះវិហារ ៖ មានករណីផ្ទុះគ្រាប់មីនតោន ស្លាប់មន្រ្តីជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការ CSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក ។
ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដី ដាំដំឡូង ស្លាប់ប្រជាពលរដ្ឋមួយរូប៕