ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដោះមីន ចំនួន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) បានពលីជីវិតដោយការផ្ទុះមីនតោន

271

 

សៀមរាប ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីបុណ្យសព របស់អ្នកដោះមីន ចំនួន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) ដែលបានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពួកគាត់បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត១០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០០២មក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបង្ហាញពីអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងចំពោះ ការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីនថា «ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ ប្រទេសជាតិទាំងមូល»។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវអោយបងប្អូនជនរួមជាតិ ក៏ដូចជា បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងអំពាវនាវឲ្យមិត្តវិស័យមីនទាំងអស់ រួមមានសហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងចូលរួមការអភិវឌ្ឍនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង