រដ្ឋមន្ត្រីក្រសួងកសិកម្ម បកស្រាយរឿងជី និងថ្នាំកសិកម្មឡើងថ្លៃ ជូនកសិករពិចារណា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបកស្រាយពី មូលហេតុដែល តម្លៃជីកនិងថ្នាំសិកម្មឡើង ថ្លៃដោយសារការប្រើប្រាស់ មានការកើនឡើង និងថ្នាំកសិកម្មថ្លៃដោយសារនៅ រោងចក្រផលិតកាត់បន្ថយកំលាំងពលកម្ម។ ការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងកសិកម្មសុក្ខាប្រមាញ់ និងនេសាទនេះខណៈ ដែលប្រជាពលរដ្ឋដែល ប្រកបរបរធ្វើស្រែកចំម្ការនាំគ្នាត្អូញត្អែរ ពីតម្លៃជីកសិកម្ម និងថ្នាំកសិក ម្មឡើងថ្លៃជាពេលកន្លងមក។
លោក វេង សាខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បកស្រាយតាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី១១ខែមករា ឆ្នាំ២០២២ ថា មូលហេតុអ្វីបានជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃថា ទាក់ទងនឹងបញ្ហានេះ ក្រសួងក សិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបឲ្យបានជ្រាបថា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ដែលជាប្រទេសផលិតជីកសិកម្មត្រូវបានកាត់បន្ថយ ដោយកម្លាំង ពលកម្មថយចុះដោយបញ្ហា នៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុង ប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។
លោកបន្ដថា៖ ការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ដោយមាន បញ្ហារីករាលដាលជំងឺកូវីដ-១៩។ ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រ ទេសផ្សេងៗ ក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ។ ជាងនេះការចំណាយ លើការរៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀត ដែលត្រូវ ការសំបកវេចខ្ចប់បោះពុម្ព ជាភាសាខ្មែរ។
លោកថា ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំ មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈ ឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មឡើងថ្លៃ ជាងតម្លៃនៅរោងចក្រផលិត ផ្ទាល់។
ជាមួយគ្នានេះ តម្រូវការជី កសិកម្មក្នុងស្រុក ក៏មានការកើន ឡើងច្រើនដែរ។
ប្រជាពលរដ្ឋដែលប្រកបមុខ របធ្វើស្រែចម្ការបានត្អូញត្អែរថា ការស្រែចម្ការឆ្នាំមិនសូវសង្ឃឹម ចំណេញនោះទេ ដោយសារតម្លៃសាំង ជីកសិកម្ម ថ្នាំកសិកម្ មបានឡើងជាបណ្តាឆ្នាំកន្លងមក។
ពលរដ្ឋបានលើកឡើងថាជី ថ្នាំបានឡើងថ្លៃស្ទើរគុណ នឹង២ក្នុងតម្លៃមួយប៉ាវ(ជី) ដែលមួយប៉ាវជិត២០ម៉ឺនរៀល(ជី)ខណៈឆ្នាំកន្លងមកតែមិនដល់១០ម៉ឺនរៀលផងដែរ។
យ៉ាងណាក្តីប្រជាពលរដ្ឋ បាននាំគ្នាអំពាវនាវនិងសំណូមពរ ឲ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណា ឲ្យតម្លៃកសិផលដែល ពួកគាត់ទទួលបានបាន តម្លៃសរម្យជាមួយតម្លៃជី ថ្នាំ និងសាំង ដើម្បីធ្វើ យ៉ាងណាកុំឲ្យពួកគាត់ជំពាក់លុងធនាគា ពីព្រោះលុយដែលគាត់យក មកទិញជី ថ្នាំ សាំភាគច្រើនខ្ចីពីធនាគា និងបំណាក់អ្នករកស៊ីដោយរងចាំ ប្រមូលផលទើបសងគេ៕ សំរិត