ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិន ៖ រដ្ឋបាល គយប្រទេស ចិនបាន ធ្វើការវិភាគ ហានិភ័យនិងត្រួតពិនិត្យផ្លែមៀន កម្ពុជាតាមរយៈវីឌីអូ

39

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ដើម្បីអនុវត្តកុងសុងស៊ីស ពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិន​និងកម្ពុជា កំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្ត និងត្រួតពិនិត្យលើផ្លែមៀនកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិន ឱ្យបានឆាប់រហ័ស នាពីថ្ងៃទី៤ ដល់៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀនកម្ពុជា ដោយតាមរយៈវីឌីអូ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចូលរួមត្រួតពិនិត្យនៅទីតាំងផ្ទាល់។

ប្រភពដដែល បានបន្តថា ដំណើរខាងលើនេះ បានចុះពិនិត្យចម្ការផ្លែមៀនចំនួន ៣ កន្លែង ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ ចំនួន ២ កន្លែង ក្នុងខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ និងព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាព ក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។

ស្ថាប័នទទួលបន្ទុកកិច្ចការខាងលើ នៃប្រទេសទាំងពីរ មានប្រសាសន៍ថា ការវាយតម្លៃលើកនេះ ទទួលបានជោគជ័យ ពេញលេញ និងសម្រេចបាន លទ្ធផលដូចការរំពឹងទុក៕

អត្ថបទដែលជាប់ទាក់ទង