ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញារង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនភ្នាក់ងារព័ត៌មាន “កម្ពុជារាល់ថ្ងៃ”ម្នាក់ ពីបទញុះញុង ឱ្យពលរដ្ឋតវ៉ា រឿងព្រៃលិចទឹកតំបន់៣

387

 

បាត់ដំបង ៖ សមត្ថកិច្ចអនុវត្តដីកា នាំខ្លួនភ្នាក់ងារសារព័ត៌មាន “កម្ពុជារាល់ថ្ងៃ”ប្រចាំខេត្តបាត់ដំបង ម្នាក់ពីបទញុះញុងឱ្យពលរដ្ឋតវ៉ាក្នុងរឿងដែនព្រៃលិចទឹកតំបន់៣។

លោកដួង សារ៉ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សុខ សារ៉ាន់ អ្នកសារព័ត៌មានគេហទំព័រកម្ពុជារាល់ថ្ងៃ (Kampuchea Real Thnagay New) “។ បញ្ជាឲ្យចូលមកបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ឲ្យបានមុនថ្ងៃ១៤ ខែមករា ឆ្នាំ២០២២ ដើម្បីសាកសួរពីដំណើររឿង ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចទីតាំង ព្រៃលិចទឹក ស្ថិតនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថា ការនាំខ្លួនបុរសរូបនេះនៅថ្ងៃទី១០ ខែមករាឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីការបញ្ជាឱ្យចូលខ្លួនដើម្បីសាកសួរនៅសាលាដំបូងខេត្ត។

ជនសង្ស័យឈ្មោះសុខ សារ៉ាន់ អាយុជាង៥០ឆ្នាំ ភ្នាក់ងារព័ត៌មានគេហទំព័រ “កម្ពុជារាល់ថ្ងៃ” ប្រចាំខេត្តបាត់ដំបង។កាលពីថ្មីៗកន្លងទៅនេះឈ្មោះសុខ សារ៉ាន់ បានជួបជាមួយប្រជាពលរដ្ឋនៅម្តុំព្រៃលិចទឹកតំបន់៣ ក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយផ្សាយព័ត៌មានតាមអនឡាញ ញុះញុងឱ្យពលរដ្ឋតវ៉ាឬស្នើសុំដល់ថ្នាក់ដឹកនាំឱ្យបានដាំដុះអាស្រ័យផលលើដែនដីព្រៃលិចទឹកតំបន់៣បន្តទៀត។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បានបន្តថា តាមនីតិវិធីសំណុំរឿងខាងលើ បានបញ្ជូនដល់ចៅក្រមស៊ើបសួរហើយ។ ចំពោះមុខអាស្រ័យលើការសាកសួររបស់លោកចៅក្រម៕

អត្ថបទដែលជាប់ទាក់ទង