ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជន​ទទួល​បាន​និទ្ទេស A ចំនួន ២៩០ នាក់​ដែល​មកពី​បណ្ដា​រាជធានី/ខេត្ត

407

រាជធានីភ្នំពេញ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ។

លទ្ធផល​បេក្ខជន​សរុប​តាម​និទ្ទេស​ នា​សម័យ​ប្រឡង ២០ សីហា ២០១៨៖
បេក្ខជន និទ្ទេស​ A ២៩០ នាក់
បេក្ខជន និទ្ទេស​ B ១​ ៥៣២ នាក់
បេក្ខជន និទ្ទេស​ C ៤ ៦៣១ នាក់
បេក្ខជន និទ្ទេស​ D ១៣ ៩៩៩ នាក់
បេក្ខជន និទ្ទេស​ E ៥៤ ៦០៧ នាក់

បេក្ខជនប្រឡង​ជាប់ទូទាំង​ប្រទេស​​មាន​ចំនូន ៧៥ ០៥៩ នាក់​ ត្រូវ​​ជា​៦៦.២១% ច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​តែ​៦៣,៨៤%។

បេក្ខជនចំនូន​១៧​នាក់​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​ដោយ​បាន​ប្រព្រឹត្ត​ខុសឆ្គង​​ ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​។

បញ្ជាក់៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជី​រាយ​នាម​​បេក្ខជនដែល​ជាប់​តែ​ប៉ុណ្ណោះ បេក្ខជន​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី មាន​ន័យ​ថា​ធ្លាក់។
ចូលរួម​អបអរសាទរ​បេក្ខជន​ប្រឡង​ជាប់ដោយ​ tag ឈ្មោះ​ និង​​​​​វាយ​ពាក្យ​ Congrats ឬ ​Congratulations នោះ​អ្នក​នឹង​ឃើញ​អ្វី​កើតឡើង?

លទ្ធផល​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ និង​មណ្ឌល​ខេត្ត​កណ្ដាល ត្រូវប្រកាសលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់វិន័យបេក្ខជននៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨៖

អត្ថបទដែលជាប់ទាក់ទង