ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ នៃក្រសួងការបរទេសចិន គាំទ្រដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

39

 

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី១០ខែមករា លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានឆ្លើយសំណួរពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅ កាន់ប្រទេសមីយ៉ាន់ម៉ាដោយជោគជ័យ។

លោកបានថ្លែងថា មីយ៉ាន់ម៉ាជាសមាជិក នៃគ្រួសារអាស៊ាន ភាគីចិនសូមគាំទ្រអាស៊ានក្នុង​ការ​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​តាម”​វិធី​អាស៊ាន​”ដ៏សមស្រប អនុវត្ត”កុងសុងស៊ីស៥ចំណុច​”​កាន់តែល្អប្រសើរ​ក្រោម​ក្របខណ្ឌ​អាស៊ាន។

ភាគីចិនសូមកោតសរសើរខ្ពស់ចំពោះឆន្ទៈរបស់មីយ៉ាន់ម៉ាក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រេសិតពិសេសអាស៊ានក្នុងការបំពេញបេសកកម្ម ជំរុញការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាង”ផែនទីបង្ហាញផ្លូវប្រាំចំណុច”របស់មីយ៉ាន់ម៉ា និង”កុងសុងស៊ីសប្រាំចំណុច”របស់អាស៊ាន។

ភាគីចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលជាប្រធានប្តូរប្រវេនអាស៊ានក្នុងការដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកយ៉ាងសំខាន់ដល់បណ្ដាភាគីក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងការគ្រប់គ្រងបញ្ហាខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនានយោបាយ និងការស្ដារស្ថិរភាព និងការអភិវឌ្ឍន៍ឱ្យបានឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង