ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner ទទួលអន្ចិកម្ម ក្នុងថ្ងៃទី៩នេះ

164

ភ្នំពេញ៖ ទេវតាកុមារកម្ពុជាគឺជាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺ រយៈពេលជាយូរមកហើយនោះ។ លោកទទួលមរណភាពបនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងនាព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាព របស់លោក វេជ្ជបណ្ឌិត Beat Richner។សូមវិញ្ញាណក្ខ័ន្ធរបស់លោក ឆាប់ឈោងចាប់កំណើត ក្នុងទីឋានសុគតិភព ហើយបើមានជាតិក្រោយពិត សូមលោកមកចាប់ជាតិ ក្នុងទឹកដីកម្ពុជា ក្លាយជាជនជាតិខ្មែរ។

មរណៈរបស់លោកធ្វើឱ្យប្រជាពលរដ្ឋ ប្រទេសកម្ពុជា មានការអាលោះអាល័យលោកណាស់៕

  • ិី
អត្ថបទដែលជាប់ទាក់ទង