អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញប្រកាស បញ្ចូលសមាជិកគណខណ្ឌដង្កោថ្មី ចំនួនជាង២០០០នាក់
ភ្នំពេញ៖ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង កាលពី
រសៀលថ្ងៃអាទិត្យទី១៧មិថុនានេះបានអញ្ជើញជាអធិបតីភាព ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោថ្មីចំនួន២២៦០នាក់ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ។
លោកនុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោនិងជាអភិបាលខណ្ឌ បានឡើងរាយការណ៍ពីស្ថានភាពទូទៅនៅក្នុងមូលដ្ឋាន និងបានបង្ហាញពីសកម្មភាពរបស់គណបក្សដែល បាននឹងកំពុងអនុវត្តនៅក្នុងមូលដ្ឋានខណ្ឌ ហើយមកដល់ពេលនេះបានសម្រេច ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោចំនួន២២៦០នាក់។
លោកបន្តថា គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ មាន០១គណៈកម្មាធិកាគណបក្សខណ្ឌនិងមាន១៣
គណៈកម្មាធិកាគណបក្សសង្កាត់។ មានសាខាបក្សចំនួន១២៤សាខា អនុសាខាបក្សចំនួន១១១៥និងក្រុមបក្សចំនួន៣៥៣៥ក្រុមបក្ស មានសមាជិកសរុបចំនួន៤៣៤៧២នាក់ ស្រីចំនួន១៥២៥៥នាក់ស្មើនឹង៦៧,៨១%នៃចំនួន អ្នកចុះឈ្មោញបោះឆ្នោត ចំនួន៦៣៦៣២នាក់។ មានខ្នងផ្ទះចំនួន១៣៦៧១ខ្នងផ្ទះនិងគ្រួសារបក្សចំនួន១៥២៥៥គ្រួសារ។ ដោយឡែកចំនួនគណបក្សសង្កាត់ដង្កោ បានធ្វើការកសាងសមាជិកគណបក្សថ្មីបានចំនួន២១២៥នាក់ ដែលក្នុងនោះភាគច្រើនជាមនុស្សទើបគ្រប់អាយុ និងអ្នកផ្លាស់ទីលំនៅមកថ្មីនិងបានកសាងសមាជិកបក្សតាមបណ្តារោងចក្រ សហគ្រាសបានចំនួន១៣៥នាក់ សរុបចំនួន២២៦០នាក់ដែលត្រូវប្រកាសបញ្ចូលជាផ្លូវការនៅពេលនេះ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិរបស់យើង សម្រេចបានជោគជ័យធំៗជាច្រើន ពិសេសនោះបានធ្វើអោយប្រទេសជាតិមួយដែលផ្តើមចេញចំណុចសូន្យនៅឆ្នាំ១៩៧៩ មកជាប្រទេសមានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ។
លោកឃួង ស្រេង បានបន្តទៀតថា ការសម្រេចចិត្តរបស់បងប្អូនទាំងអស់ ចូលមកជាសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោថ្មីចំនួន២២៦០នាក់នេះ គឺពិតជាបានបង្ហាញអោយឃើញពីការជឿជាក់ ការជឿទុកចិត្តរបស់បងប្អូនមកលើគណបក្សប្រជាជនកម្ពុជា ទើបបងប្អូនសម្រេចចូលរួម ។ការចូលរួមរបស់បងប្អូននឹងធ្វើអោយគណបក្សរបស់យើងកាន់តែខ្លាំងនិងរឹងមាំ ដើម្បីដឹកនាំប្រទេសជាតិអោយកាន់តែរីកចំរើនធំធាត់បន្ថែមទៀត៕