ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតបារាំង កោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឱ្យបើកដំណើរ ការប្រទេសបានឡើងវិញ

304

 

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យ លោក Jackes PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ចាត់តាំងមកបំពេញការទូតនៅកម្ពុជា។

ជាគ្នានេះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់នូវការ គាំទ្រទាំងថវិកា និងការ កសាងធនធានមនុស្ស លើវិស័យសុខាភិបាល ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត និងការងារប្រយុទ្ធនឹង មេរោគអេដស៍/ជំងឺអេដស៍។

ជាការឆ្លើយតបក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណ ដល់លោករដ្ឋមន្តី និងមន្ត្រីសុខាភិបាលទាំងអស់ ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយដៃគូរបស់ប្រទេសបារាំង។

បន្ថែមពីនេះទៀត លោកឯកអគ្គរដ្ឋទូតបារាំង ក៏បានសម្តែងនូវការ កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ឲដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ អាចឱ្យបើកដំណើរ ការប្រទេសបានឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង