ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតអាមេរិក ចូលរួមសោកស្តាយ ចំពោះការស្លាប់មន្ត្រីដោះមីន៣រូប ដោយសារការផ្ទុះមីនពេលបំពេញការងារ

289

 

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា អាមេរិក បានសម្តែងនូវការសោកស្តាយ និងមានក្តីក្រៀមក្រំជាខ្លាំង ចំពោះមន្ត្រីដោះមីនរបស់កម្ពុជា៣រូប ដែលបានស្លាប់បាត់បង់ជីវិត ដោយសារការផ្ទុះមីនពេលពួកគេ កំពុងបំពេញការងារ។

ទន្ទឹមនឹងបង្ហាញការសោកស្តាយចំពោះហេតុការណ៍ ដ៏អកុសលនេះ អាមេរិក ក៏បានចូលរួមរំលែកមរណទុក្ខជាមួយ ក្រុមគ្រួសារជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា អ្នកដោះមីន ៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) បានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះ បានបម្រើការងារបោសសម្អាតមីន មនុស្សធម៌រយៈពេលជិត ១០ឆ្នាំមកហើយ។

ជនរងគ្រោះទាំង៣រូបនេះ រួមមាន៖ លោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់។ គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន ១៥៤នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់៕

អត្ថបទដែលជាប់ទាក់ទង