ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖ មិនចង់និទានពី រឿងបក្សីកីឡានោះទេ

1,334

ភ្នំពេញ ៖ បក្សីកីឡានេះជាការប្រើពាក្យវប្បធម៌មួយ តែបើនិយាយឲ្យស្រួលស្ដាប់ គេហៅថាល្បែងជល់មាន់ដែល នៅស្រុកខ្មែរសព្វថ្ងៃនេះគេ
ជល់ភ្នាល់គ្នាដោយការចាក់ លុយតាមអនឡាញទៅទៀត ។
ពិតជាទំនើបមែន យុគសម័យអាធី(IT)យើងនេះ។អាកន្លែងចាក់លុយភ្នាល់មាន់ តាមអនឡាញនេះ អ្ហេះយូរៗម្ដងមានប៉ូលីសចុះទៅ
បង្ក្រាបដែលការបង្ក្រាបនេះ ដោយសារតែអ្នកបើកល្បែងចេះ តែភ្លេចប៉ូលីសម្ល៉ោះហើយ ទើបប៉ូលីសចុះទៅបង្ក្រាបដែលការបង្ក្រាបនេះ បើនិយាយឲ្យស្រួលស្ដាប់គឺចុះ ទៅរំលឹកកុំឲ្យចេះតែភ្លេចប៉ូលីសពេក ព្រោះប៉ូលីសក៏មានគុណសម្បត្តិដែល ត្រូវទទួលបានផលកប្រយោជន៍ដោយ
សារតែភ្នែកមិនពិការទេតែ ខំបិទភ្នែកធ្វើមិនឃើញ ។អ្ហ៊ី ! ប៉ូលីសខំយោគយល់ប៉ុណ្ណឹង ហើយនៅតែពេលខ្លះធ្វើភ្លេចទៅរួច ។
ការចាក់ភ្នាល់តាមអនឡាញ មិនរំភើបដូចទៅចាក់កន្លែងដែលជល់ពិតៗ ឬ ទៅចាក់ដល់សង្វៀនប្រជល់នោះទេ អញ្ចឹងហើយទើប
សព្វថ្ងៃនេះគេបង្កើតកម្មវិធីជល់ តាមរបៀបចល័ត ។ការជល់ចល័តនេះ គឺគេថ្លឹងមាន់ ផ្គូរផ្គងមាន់ ឬ និយាយពីហាងឆេង ភ្នាល់នៅកន្លែងផ្សេង
ហើយទៅជល់នៅកន្លែងផ្សឹង ។
ការជល់ចល័តនេះមិនចាំបាច់ ជួលសង្វៀនគេឡើយ គេគ្រាន់តែរ៉ាយរ៉ាប់ប្រាប់របៀប កំសត់ប្រាប់ប៉ូលីសទៅ ហើយកុះភ្លេចរង្វាន់ជា
សគុណដល់ពួកគាត់ខ្លះៗ ទៅព្រោះនេះ មិនមែនជាប្រាក់សំណូកឡើយ ។
ស្ទីលថ្មីនេះកើតមានស្ទើរ តែពាសពេញប្រទេសហើយ ព្រោះគេធ្វើទៅមានសុវត្ថិភាព មានសេចក្ដីសុខ ហើយសមត្ថកិច្ចក៏លំបាកនឹង
បង្ក្រាបដែរព្រោះបង្ក្រាបស្រួល មិនស្រួលគេថាគេជល់លេង ក្នុងភូមិទៅវាជាការស្រេច បាត់ទៅហើយ ហាស់ ! ហាស់ ៕

អត្ថបទដែលជាប់ទាក់ទង