មន្រ្តីជំនាញ ក.ប.ប. រកឃើញ ដកហូតឡេគ្មានស្លាកសញ្ញាត្រឹមត្រូវចំនួន ៣០គីឡូក្រាម
ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃើញនិងដកហូតឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន ៣០គីឡូក្រាម ដោយបានធ្វើការផាកពិន័យទៅលើម្ចាស់ទំនិញតាមនីតិវិធីផងដែរ។
ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តី នៃនាយកដ្ឋានកិច្ចការហាឡាល បានចុះត្រួតពិនិត្យនៅ ទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែង ស្ថិតនៅខណ្ឌច្បារអំពៅ ក្នុងគោលបំណងត្រួតពិនិត្យ អនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានអញ្ជើញ ម្ចាស់សិប្បកម្មឱ្យមកបំភ្លឺ នៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ៕