ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន សន្ទនាជាមួយ ប្រេសិតពិសេសថ្មី អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូអនឡាញ

358

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសន្ទនាការងារ តាមប្រព័ន្ធវីដេអូអនឡាញជាមួយ លោកស្រីបណ្ឌិត ណូលីន ហេយហ្សី (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា។

ប្រសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានបង្ហាញបំណង សហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅ ប្រទេសមីយ៉ាន់ម៉ា ដោយសន្តិវិធី។

ការបញ្ជាក់ពីបំណងរបស់លោកស្រីប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើឡើងក្នុង ជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ មេដឹកនាំយោធា ជាន់ខ្ពស់មីយ៉ាន់ម៉ា លោក មីន អោងឡើង បានធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន និងប្រេសិតពិសេសអង្គការ សហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា ឲ្យបានជួបជាមួយនឹងភាគី ពាក់ព័ន្ធផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទទួលបានជោគជ័យដោយ មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា បានសម្រេចពន្យាពេល បទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ព្រមទាំងសម្របសម្រួល សម្រាប់ការផ្ដល់ជំនួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង