ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនអាហ្វហ្គានីស្ថាន ប្រមាណ២៣លាននាក់ ស្មេីនឹងប្រមាណ៥៥%​ កំពុងប្រឈមមុខជាមួយគ្រោះទុរ្ភិក្ស​

42

 

ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានថ្លែងថា ប្រជាជនអាហ្វហ្គានីស្ថាន ប្រមាណ២៣លាននាក់ ស្មេីនឹងប្រមាណ៥៥%​ កំពុងប្រឈមមុខជាមួយគ្រោះទុរ្ភិក្ស​ ខ្វះជំរកស្នាក់នៅ​ និងប្រមាណ៩លាននាក់ ប្រឈមមុខខ្វះអាហារបឋមធ្ងន់ធ្ងរបំផុត​ (នេះបេីយោងតាមរបាយការណ៍អន្តរជាតិនានា)។

អគ្គនាយកស៊ីម៉ាក់ បានបន្តថា ឃេីញព័ត៌មាននេះ រលឹកនឹកឃេីញប្រទេសកម្ពុជាខ្លួនឯង ដែលរូបខ្ញុំនិងគ្រួសារក៏ដូចពលរដ្ឋខែ្មររាប់លាននាក់​ ធ្លាប់ឆ្លងកាត់ក្នុងរបបមហាយង់ឃ្នង​ ប៉ុល​ ពត​ និងសម័យសង្គ្រាម​! ពិតជាយល់អារម្មណ៍ដ៍មហាទុក្ខវេទនា​ហត់ហេវអត់អាហារមួយនេះណាស់!! រូបភាពដូចគ្នានេះធ្លាប់កេីតនៅលេីទឹកដីនៃព្រះរាជាណាចក្រនេះមិនយូរប៉ុន្មានទេ! ។ ហេីយសំណល់នៃសង្គ្រាម​ ដូចជាការបែកបាក់សង្គម​ ស្លាប់ របួស និរាសព្រាត់ប្រាស់គ្រួសារ​ សេដ្ឋកិច្ចជាតិហិនហោច​ កម្ទេច​នានា…..​ ទន្ទឹងនឹងនេះ បន្តបន្សល់ទុកសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលអាចសម្លាប់របួស និងបង្កទុក្ខវេទនា ដល់ប្រជាជនកម្ពុជា ច្រេីនជំនាន់បន្តទៅមុខទៀត ។

នេះជាលទ្ធផល នៃសង្គ្រាមដែល បានប្រែក្លាយពីប្រទេសមួយសម្បូរសប្បាយរីករាយ រុងរឿង​ ទៅជាប្រទេសឋាននរក​ ទុរ្ភិក្ស…..​ រដូវរងារធ្លាក់ទឹកកក គ្មានទីជំរក​ តេីត្រូវរស់នៅរបៀបណា? ពិភពលោកនេះ​ ពិតជាគ្មានទេយុត្តិធម៌!! អាណិតអាសូរបំផុត ចំពោះកុមារតូចៗ! ។

អត្ថបទដែលជាប់ទាក់ទង