ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់សង្ស័យចំនួន ០៣នាក់ ករណីលួចមាន ស្ថានទម្ងន់ទោស ប្រព្រឹត្តអំពើហិង្សា ឆក់យកទូរស័ព្ទដៃ

164

 

ភ្នំពេញ៖ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខរោងចក្របេតាក្រូ ផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេស ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦:០០នាទី។

ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល។

នៅថៃ្ងទី១១ ខែមករា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល១៦:០០នាទី ក៏មានការរាយការណ៍ពីសន្ដិសុខ ថាមានករណីឆក់ទូរស័ព្ទកើតឡើង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យឈ្មោះ លន ផាលិ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង ដែលកំពុងបើកម៉ូតូម្តុំផ្លូវរថភ្លើង ភូមិប្រទះឡាង សង្កាត់ប្រទះឡាង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។

រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០:៣០នាទី លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលឃុំជង្រុក ស្រុកគងពិសី ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ ដែលកំពុងដេកនៅក្នុងបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងម៉ូតូម៉ាកសេ១២៥ សេរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1U-1554 ។

ឃាត់សង្ស័យចំនួន ០៣នាក់៖

ទី១-ឈ្មោះ ស៊ឹង ប៊ុនឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន)

ទី២-ឈ្មោះ លន ផាលិ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន មានសារធាតុញៀន)

ទី៣-ឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន មានសារធាតុញៀន)

វត្ថុតាងចាប់យក: ម៉ូតូចំនួន០២គ្រឿង ម៉ាកឃ្លីក ស៊េរី ០២១ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IY-9347, ម៉ាកសេ១២៥ សេរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1U-1554 របស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរសព្ទចំនួន០១គ្រឿងម៉ាកវីវូ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង