ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលលើកពេលរៀបចំ ពិធីជួបជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន លើកទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ

37

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចលើកពេលរៀបចំ ពិធីជួបជុំ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក្នុងកម្មវត្ថុ ៖ ករណីសំណើសូមលើកពេលរៀបចំពិធីជួបជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន កម្ពុជាលើកទី៦ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមលើកពេលរៀបចំពិធីជួបជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន កម្ពុជាលើកទី៦ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ។

អត្ថបទដែលជាប់ទាក់ទង