សម្ដេចក្រឡាហោម ស ខេង សម្រេច ដកហូតមុខតំណែងលោកហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្ក ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក
កណ្តាល ៖ សម្ដេចក្រឡាហោម ស ខេង សម្រេច ដកហូតមុខតំណែងលោកហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្ក ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក ព្រោះបែកធ្លាយរឿង យកលុយ៣៥០០ដុល្លារ ជាថ្នូរដោះលែងបុរស់៣នាក់ គ្រឿងញៀន ។
អនុលោមប្រកាសលេខ ០៤៩ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៥៨១១១ ក្រោមរូបភាពដកហូតមុខ តំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក។
យោងតាម ប្រកាស របស់សម្ដេចក្រឡា ហោម ស ខេង មានខ្លឹមសាថា៖ បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន ឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តនៃគណៈ រដ្ឋមន្ត្រី បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែម័ករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទ បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បានឃើញអនុក្រឹត្យលេខ ១០៩ អន៍ក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទ បានឃើញលិខិតលេខ ០០៦ បំបជ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីវិន័យរបស់កង កម្លាំង នគរបាលជាតិ យោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស ប ច ប្រការ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៥៨១១១ ក្រោមរូបភាពដកហូត មុខតំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្តិ ចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុរសនីយ៍ឯក។
មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគ របាលជាតិ ។ បការ ២ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ កប ៣ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈ អភិបាលខេត្កកណ្តាល ប្រធាននាយកដ្ឋាន បុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអនុសេនីយ៍ឯក ហួត សីហា ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕