ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ(Do & Don’t) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តក្នុងប្រទេសកម្ពុជាតាមគន្លងប្រក្រតីភាពថ្មី

60

 

ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍សម្រាប់ព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងដើម្បីពង្រឹងស្មារតីប្រុងប្រយ័ត្នរបស់អាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលរីករាលដាលនៃវីរុសកូវីដ-១៩ បំលែងថ្មីប្រភេទអូមីក្រុង ក្រសួងទេសចរណ៍ ចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគោលការណែនាំប្រការគួរធ្វើនិងមិនគួរធ្វើ (Do & Don’t) សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងប្រទេសកម្ពុជា ដើម្បីបញ្រ្ជាបជាព័ត៌មាន ជូនភ្ញៀវទេសចរអន្តរជាតិពេល មកកម្សាន្តក្នុងប្រទេសកម្ពុជាតាមគន្លងប្រក្រតីភាពថ្មី។ ក្នុងនេះនឹងមានបញ្ជាក់ពីអ្វីដែលភ្ញៀវទេសចរអន្តរជាតិត្រូវធ្វើ និងយល់ដឹងមុនពេលមក ធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា និងមធ្យោបាយធ្វើដំណើរចូល មកប្រទេសកម្ពុជា រួមទាំងលក្ខខណ្ឌទូទៅសម្រាប់ ១៩សេវាកម្មទេសចរណ៍។

អត្ថបទដែលជាប់ទាក់ទង