ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងសិស្សសាលាម្នាក់ យកគីបគ្រាប់មកលេង បណ្តាលឱ្យផ្ទុះស្លាប់

96

 

ខេត្តកំពង់ធំ៖ អាជ្ញាធរមីន បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានករណីសិស្សសាលា យកគីបគ្រាប់មកលេង បណ្តាលឱ្យផ្ទុះស្លាប់ នៅនឹងផ្ទះជនរងគ្រោះ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលាបឋមសិក្សាឈូក មានទីលំនៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

អាជ្ញាធរមីន សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ ជាបន្ទាន់ដល់ អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះ ទៅកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង