ព្រះអង្គម្ចាស់ Andrew ជាព្រះរាជបុត្ររបស់ម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស ត្រូវបានដកតំណែងជារាជវង្ស និងយោធា ហើយក្លាយជាពលរដ្ឋធម្មតាម្នាក់
ចក្រភពអង់គ្លេស ៖ សារព័ត៌មានReuters បានចេញផ្សាយព័ត៌មានថា កាលពីថ្ងៃព្រហស្បតិ៍ គ្រួសាររាជវង្សបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Andrew ហើយបាននិយាយថា ទ្រង់នឹងលែងត្រូវបានគេស្គាល់ថាជា “ព្រះអង្គម្ចាស់” ខណៈដែលទ្រង់ជាព្រះរាជបុត្ររបស់ម្ចាស់ក្សត្រី Elizabeth ទទួលរងពាក្យបណ្តឹងក្នុងសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ពីបទបំពានផ្លូវភេទ ។
ព្រះអង្គម្ចាស់ Andrew មានព្រះជន្ម ៦១ឆ្នាំ ជាព្រះអង្គម្ចាស់ Duke of York ត្រូវបានបង្ខំឲ្យចុះចេញពីតួនាទីសាធារណៈកាលពីឆ្នាំ ២០១៩ ដោយសារតែការជាប់ពាក់ព័ន្ធទៅនឹងជនល្មើសផ្លូវភេទ របស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Jeffrey Epstein ហើយបន្ទាប់ពីការសម្ភាសន៍ទូរទស្សន៍ BBC ដែលមាន ឥទ្ធិពលអាក្រក់ ព្រះអង្គសង្ឃឹមថានឹងសាងភាពស្អាតស្អំរបស់ទ្រង់វិញ។
វិធានការដែលធ្វើឡើងដោយគ្រួសាររាជវង្ស កាលពីថ្ងៃព្រហស្បតិ៍មានន័យថា ពេលបច្ចុប្បន្ននេះ ទ្រង់បាត់បង់ទំនាក់ទំនងរាជវង្សទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រាជរាំង Buckingham បាននិយាយថា ដោយមានការឯកភាព និងយល់ព្រមពីម្ចាស់ក្សត្រី ទំនាក់ទំនងផ្នែកយោធា និងឋានៈជារាជវង្សរបស់ព្រះអង្គម្ចាស់ The Duke of York ត្រូវបានប្រគល់ជូនម្ចាស់ក្សត្រីវិញ”។ “ព្រះអង្គម្ចាស់ The Duke of York មិនអាចបំពេញកាតព្វកិច្ចសាធារណៈណាមួយឡើយ ហើយក៏ព្រះអង្គម្ចាស់ការពារក្តីនេះ ក្នុងឋានៈជាពលរដ្ឋធម្មតាម្នាក់តែប៉ុណ្ណោះ” ៕