ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពាណិជ្ជ អាល់ហ្វា បាន វិនិយោគ១០ លានដុល្លារ លើមូលបត្របំណុល របស់ក្រុម ហ៊ុនCAIC ដើម្បីចូលរួមគាំទ្រ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល

82

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា បើកទូ លាយ ឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៏ជាមួយសង្គម ជាក់ស្ដែង ធនាគារពាណិជ្ជ អាល់ហ្វា បានបោះទុនវិនិយោគចំនួន ១០ លានដុល្លារ លើមូលបត្របំណុលរបស់ក្រុម ហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដា ។ នៅ រសៀលថ្ងៃទី១៤ មករា ឆ្នាំ២០២២ ធនាគារពាណិជ្ជអាល់ហ្វា បានចុះហត្ថលេខានេះធ្វើឡើង រវាងក្រុមហ៊ុន Cambodia Airport Investm ent Co., Ltd (CAIC) តំណាង ដោយលោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង
និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាង ដោយ ឧកញ៉ លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាព របស់ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ សម្រាប់ការវិ និយោគ សញ្ញាបណ្ណមានបុគ្គលធានា ១០លានដុល្លារអាមេរិក របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

លោកឆារស៍ វ៉ាន់ Charles Vann បាន បញ្ជាក់ថា៖ ទឹកប្រាក់វិនិយោគ ដែលទទួលបាន ពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30% ដែលបានចំណាយទឹកប្រាក់សរុប 390 លានដុល្លារអា មេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែល វិនិ យោគរួចដោយ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

 

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាស យាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារពាណិជ្ជ អាល់ហ្វា បានបញ្ជាក់ថា៖ ថ្ងៃនេះធនាគារពាណិជ្ជ អាល់ហ្វា បានទទួលអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។ សកម្មភាពចម្បងរបស់ធនាគារ គឺប្រតិបត្តិការអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា យ៉ាងសម្បូរបែបរួមមាន៖ សេវាឥណទាន សេវាបញ្ញើសន្សំ ប័ណ្ណធនាគារ ហើយយើង ខ្ញុំក៏កំពុងរៀបចំ ផ្តល់ជូនសេវាហិរញ្ញវត្ថុទំនើបៗ មានដូចជា សេវាធនាគារតាមប្រព័ន្ធអ៊ីនធើណេត (E-Banking) សេវា ធនាគារស្វ័យប្រវត្តិ និងសេវាទូទាត់ រហ័សជាដើមផងដែរ។ ធនាគារពាណិជ្ជ អាល់ហ្វា មក មានអាសយដ្ឋាន នៅអគារឌឺ ហ្គេតវ៉េយ៍ (The Gateway) ជាន់ផ្ទាល់ដី និងទី៣៣ ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី។ លើសពីនេះទៅទៀត ការចូលរួម ។

លោកបានបន្ដថា៖ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានខិតខំអស់ពីកម្លាំងកាយចិត្ត នាំមកនូវសុខសន្តិភាព សុខសុវត្ថិភាព ស្ថេរភាព នយោបាយពេញលេញ ជាពិសេសចំពោះគម្រោងវិនិយោគនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ អោយស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេស ចូលរួមក្នុងការវិនិយោគលើមូលបត្រនេះ ដើម្បីចូលរួមចំណែកដំណើរការ អភិវឌ្ឍព លានយន្តហោះថ្មី ដែលកាត់បន្ថយការប្រើប្រាស់ ដើមទុនបរទេស និងអាចជួយអោយ ស្ថាប័នហិរញ្ញវត្ថុទទួលបានផល ចំណេញផងដែរ។ ការចូលរួមចំណែកក្នុង ការវិនិយោគនេះ គឺជាការបង្ហាញឆន្ទៈយ៉ាងមោះមុត របស់ ធនាគារពាណិជ្ជ អា ល់ហ្វា ម.ក ក្នុងការរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍ នៃសេដ្ឋកិច្ចជាតិ ដែលធនាគារពាណិជ្ជ អាល់ហ្វា ម.ក មិនបានផ្ដោត សំខាន់លើការទទួលបានផល ចំណេញលើការវិនិយោគ តែមួយមុខនោះទេ ប៉ុន្តែគឺធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានផ្ដោតសំខាន់លើ ផលប្រយោជន៍រួមរបស់ជាតិ និងជាពិសេសដើម្បី លើកស្ទួយមុខមាត់របស់ ប្រទេសជាតិទាំងមូល បង្ហាញជូនទៅឆាកអន្តរជាតិ អំពីភាពរីកចម្រើនរបស់ ប្រទេសកម្ពុជាថែមទៀតផង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង