ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនផលិតបន្ទះឈីប TSMC គ្រោងវិនិយោគ ៤៤ពាន់លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះឈីប

83

 

បរទេស៖ ក្រុមហ៊ុនផលិតបន្ទះឈីប TSMC បានបង្ហាញពីប្រាក់ ចំណញក្នុងត្រីមាសទី៤ បានកើនឡើង ១៦.៤ភាគរយ ហើយក្រុមហ៊ុននេះរំពឹងថា នឹងមានតម្រូវការបន្ទះឈីបខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយបន្តជាមួយនឹងផែនការឆ្នាំ ២០២១ របស់ខ្លួនសម្រាប់ការ ពង្រីកទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២។

TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុតនៅក្នុងពិភពលោក និងជាក្រុមហ៊ុនផលិតឧបករណ៍ ពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ ទៅឱ្យក្រុមហ៊ុន Apple និង Qualcomm ហើយក្រុមហ៊ុននេះ បានបោះទុនទឹកប្រាក់ចន្លោះពី ៤០ ទៅ ៤៤ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២២ សម្រាប់ការបង្កើនសមត្ថភាព ផលិតរបស់ខ្លួន ដែលកើនឡើងពី ៣០ពាន់លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២១ ដែលវាជាចំនួនទឹកប្រាក់ ដ៏ច្រើនបំផុត។

គួរជម្រាបផងដែរថា តម្រូវការបន្ទះឈីបនឹងកើនឡើងកាន់តែខ្ពស់ ដែលត្រូវបានជំរុញ ដោយតម្រូវការបច្ចេកវិទ្យាដូចជា AI និង 5G និងតម្រូវការស៊ីលីកុន ល្បឿនលឿននៅ ក្នុងស្មាតហ្វូន កុំព្យូទ័រ រថយន្ត និងម៉ាស៊ីនគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង