ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រិយមិត្តហ្វេសប៊ុក និងអតីតសកម្មបក្សប្រឆាំង សាទរលោកកឹម សុខា ត្រូវដោះលែង

95


ភ្នំពេញ៖ បន្ទាប់ពីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ លោក កឹម សុខា ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកដល់លំនៅឋានក្នុងខណ្ឌទួលគោកហើយនោះ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើឲ្យមានការសរសេរនូវសារ អបអរលោកកឹម សុខា យ៉ាងច្រើន ។

ក្នុងនោះ លោកស្រី Mu Sochua បានសរសេរថា នៅពេលនេះលោកប្រធាន កឹម សុខា បានមកដល់គេហដ្ឋានវិញហើយ នៅវេលាម៉ោងប្រហែល៥ព្រឹកទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីតុលាការបានសម្រចដោះលែងឲ្យនៅក្រៅឃុំ។

ចំណែក Ly Sovichea ក៏បានសរសេរផងដែរថា នៅពេលនេះលោកប្រធាន កឹម សុខា បានមកដល់គេហដ្ឋានវិញហើយ បន្ទាប់ពីតុលាការបានសម្រចដោះលែងឲ្យនៅក្រៅឃុំ កាលពីម៉ោងប្រហែល ៥ព្រឹកទៀបភ្លឺ ច្ងៃទី១០ កញ្ញ ២០១៨ ។ នេះជាសញ្ញាណបង្ហាញថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញក្នុងពេលឆាប់ៗ ខាងមុខ ដូចអ្វីដែលលោកប្រធាន សម រង្ស៊ី បានលើកឡើងតាមវិទ្យុVOA និងអាស៊ីសេរីប៉ុន្មានថ្ងៃមុននេះ។

ចំណែកអង្គការ COMFREL ក៏បានលើកឡើងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅម៉ោង៣ទៀបភ្លឺថ្ងៃចន្ទទី១០ខែកញ្ញា។​ តាមប្រភពបញ្ជាក់ពីគ្រួសាររបស់លោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា ត្រូវបានដោះលែងកាលពីម៉ោងជាង៣ចេញពីពន្ធនាគារត្រពាំងផ្លុង ហើយម៉ោងជាង៥ព្រឹកនេះ លោកមកដល់ផ្ទះរបស់លោកនៅភ្នំពេញហើយ។​

រីឯ ព្រះតេជគុណ But Buntenh បានបញ្ជាក់ថា លោកកឹម សុខាមានសេរីភាពវិញហើយ នៅម៉ោង៣ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។សូមអ្នកប្រជាធិបតេយ្យបន្តដំណើរទៅមុខជាមួយគាត់ដោយអំអត់។

ហ្វេសប៊ុក ឈ្មោះ Sem Choeurn បានបញ្ជាក់ថា លោក កឹមសុខា ត្រូវបានដោះលេងនៅវេលាម៉ោង 3:30នាទីព្រឹក
ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ បើយោងតាមព័ត៌មានរបស់រដ្ឋាភិបាល Fresh News ។ សម្គាល់៖ តុលាការស្រុកខ្មែរ តែងតែដោះលែងអ្នកទោសមនសិការ នៅយប់អធ្រាត្រ ឬម៉ោងទៀបភ្លឺ។ ចំណែក ហ្វេសប៊ុក ឈ្មោះ Yim Sinorn ៖
សូមចូលរួមត្រេកអរលោកប្រធាន ដែលបានដោះលែងឲ្យនៅក្រៅឃុំ នៅម៉ោង ៣៖៣០នាទីព្រឹក។ អាណិតតុលាការស្រុកខ្ញុំណាស់ ដើម្បីបម្រើពលរដ្ឋឲ្យសម នឹងប្រាក់ដែលទទួលបាន ធ្វើការអត់ដេកអត់ពួនអីទេ។

ទោះយ៉ាងណា ហ្វេសប៊ុកផេក អារី យ៉ា បានសរសេរថា គុកជាទ្រុងសម្រាប់ដាក់ជនទាំងឡាយណា ដែលប្រព្រឹត្តិខុសនឹងច្បាប់ បើលោកពូ បានចេញហើយ តែមិនកែទេ នោះនឹងត្រឡប់ចូលទ្រុងវិញមិនខាន !!!!!។

ចំណែក Dina Lim៖ លោក សម រង្ស៊ី មានប្រសាន៍ថា ដោយសារសម្ពាធបរទេស គេនឹងដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗនេះ។ ការវិភាគនេះពិតជាត្រូវមែន។

ផេក Chaksmok Chao ចៅចាក់ស្មុក បានសរសេរថា ៖ ដោះលែង កឹម សុខា បណ្តោះអាសន្ន។ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ រហូតមកដល់ម៉ោង ៥ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កឹម សុខា ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកដល់លំនៅឋានក្នុងខណ្ឌទួលគោកហើយ។ សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​ក្បត់​ជាតិ។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទសន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង