ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ រំលែកមរណទុក្ខ​ ចំពោះមន្ត្រីយោធាពីរនាក់ ឋាន:ជាពលបាលឯក បានបាត់បង់ជីវិត ខណ:កំពុងហ្វឹកហាត់បា.ញ់គ្រាប់ពិត

305

 

ខេត្តស្ទឹងត្រែង ៖ មន្ត្រីយោធាពីរនាក់ ឋាន:ជាពលបាលឯក បានស្លា.ប់បាត់បង់ជីវិតភ្លាមមួយរំ.ពេច នៅហ្នឹងកន្លែង ខណ:កំពុងហ្វឹកហាត់បា.ញ់គ្រាប់ពិត ប្រភេទគ្រាប់ផ្លោង នៅទីលានបា.ញ់គ្រាប់ពិត ចំណុចអូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៤ មករា ឆ្នាំ២០២២។

ប្រភពពីយោធា ឱ្យដឹងថា ករណីស្លា.ប់នេះ ដោយសារតែគ្រាប់ មិនចេញមកខាងក្រៅ បានផ្ទុះនៅក្នុងកាណុង ធ្វើឱ្យកាណុងកាំ.ភ្លើងផ្ទុះរយះ បណ្តាលឱ្យយោធាទាំងពីរនាក់ស្លា.ប់ ដោយដា.ច់ខ្លួនជាកំ.ណាត់ៗ យ៉ាងអាណោចអាធ័មបំផុត។

ក្នុងសារលិខិតរំលែកមរណទុក្ខ​ សូមគោរពជូន​ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តព្រះសីហនុ​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ​ ជាមួយក្រុមគ្រួសារ និងញាតិមិត្តចំពោះការបាត់បង់ជីវិតរបស់ មន្ត្រីយោធា ឋានន្តរស័ក្តិ ពលបាលឯកចំនួន ២រូប ក្នុងពេលហ្វឹកហាត់បា.ញ់គ្រាប់ពិត​ ប្រភេទគ្រាប់ផ្លោង នៅទីលានបា.ញ់គ្រាប់ពិត ចំណុចអូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងសារលិខិតរំលែកមរណទុក្ខថា ការទទួលមរណភាពរបស់ មន្តីយោធាទាំងពីររូប គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី បងប្អូន និង កូនជាទីស្រឡាញ់ប្រកបដោយគន្លងធម៌របស់មាតាបិតា ព្រមទាំងជាការបាត់បង់ នូវធនធានមនុស្សដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមចំណែកក្នុងវិស័យការពារជាតិ បម្រើជាតិមាតុភូមិ និង ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង