ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា អបអរសាទរខួបលើកទី៤៣ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃរំដោះខេត្តកោះកុងទាំងស្រុងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

37

 

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារអបអរសាទរ ខួបលើទី៤៣ឆ្នាំ នៃទិវាជ័យជម្នះ ១៧ មករា (១៧ មករា ១៩៧៩-១៧ មករា ២០២២) ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃរំដោះខេត្តកោះកុងទាំងស្រុង ឱ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ១៧ មករា «១៧ មករា ១៩៧៩-១៧ មករា ២០២២» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃរំដោះខេត្តកោះកុងទាំងស្រុង។ បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង បានចងចាំហើយថា បើគ្មានជ័យជម្នះថ្ងៃ១៧ មករា ១៩៧៩ យើងពិតជាគ្មានជីវិតរស់នៅមកដល់សព្វថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា សម្រាប់ទី១៧ ខែមករានេះ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត យើងទាំងអស់គ្នាត្រូវពួតដៃគ្នា រួមចិត្តតែមួយផ្តូរផ្តាច់ដាច់ខាតថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិ ដែលសម្រេចបានដ៏លំបាកនេះឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ ទោះបីអស់តម្លៃណាក៏ដោយ។

នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ «ក៏សូមឧទ្ទិសដល់វិញ្ញាញក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាម និងវីរជនខ្មែរទាំងអស់ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រំដោះប្រជាពលរដ្ឋឱ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅបច្ចុប្បន្ននេះ»៕

អត្ថបទដែលជាប់ទាក់ទង