ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី ឆក់ទ្រព្យសម្បត្តិតាម ផ្លូវសាធារណៈ ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១ ឃាត់ខ្លួន
ភ្នំពេញ៖ ក្រោមការដឹកនាំពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកងកម្លាំងចំណុះអោយអធិការខណ្ឌចុះស្រាវជ្រាវតាមមុខសញ្ញា។
បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋាន។ នៅថ្ងៃចន្ទ ទី ១៧ ខែ មករា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។
ជនសង្ស័យទី១)ឈ្មោះ ស៊ូ ដេវីត ភេទប្រុសអាយុ២០ឆ្នំា មុខរបរជាងភ្លើងស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី២)ឈ្មោះ ជួន សូម៉ាត្រា ហៅចេក ភេទប្រុសអាយុ២៥ឆ្នំាមុខរបរនៅផ្ទះស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៣)ឈ្មោះ អៀង សាន់ថៃ ហៅឆៃ ភេទប្រុសអាយុ២៥ឆ្នំាមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៤)ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុសអាយុ៤២ឆ្នំាមុខរបរសន្តិសុខស្នាក់នៅមិនពិតប្រាកដ។
ជនសង្ស័យទី៥)ឈ្មោះ សំ សុផាត ហៅ ផាភេទប្រុសអាយុ៣៥ឆ្នំាមុខរបរជាងកាត់កញ្ចក់ស្នាក់នៅភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី៦)ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុសអាយុ៣៣ឆ្នំាមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាំងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១គ្រឿង,កាបូបចំនួន០៤,អត្តសញ្ញាណប័ណ្ណចំនួន០៤សន្លឹក,កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក,ប័ណ្ណ .ប.ស.ស.ចំនួន០២សន្លឹកនិងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំពុកំសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្ត៕
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕