ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ផ្ដោតលើការងារសំខាន់ៗ ចំនួន៥ដូចជា ការងារគ្រប់គ្រង សន្ដិសុខ ក្នុងមូលដ្ឋានខណ្ឌ

78

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌកំបូលប្រចាំខែមករា ឆ្នាំ២០២២ក្រោមអធិបតីភាព លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌកំបូល។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ផ្ដោតលើការងារសំខាន់ៗ ចំនួន៥រួមមាន៖១.ការងារចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព។ការងារគ្រប់គ្រងសន្ដិសុខ ក្នុងមូលដ្ឋានខណ្ឌ។
ការងារសាធារណការ ដឹកជញ្ជូន បរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ។២.ការងារគ្រប់គ្រងសំណង់។៣.ការងារផ្ដល់សេវាតាម ការិយាល័យច្រកចេញចូលតែមួយ
៤.បញ្ហាផ្សេងៗ។
ចូលរួមក្នុងកិច្ចប្រជុំនោះដែររួមមាន ៖លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ និងស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ លោក-លោកស្រី តំណាងក្រុមហ៊ុន Mizuda លោកប្រធានក្រុមយោធាភូមិភាគពិសេស ប្រចាំខណ្ឌកំបូល៕

 

អត្ថបទដែលជាប់ទាក់ទង