ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នាមន្ទីរពេទ្យ ទីក្រុងប៉េកាំង
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នាមន្ទីរពេទ្យ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមព្រះរាជទីនាំងយន្តហោះពិសេស ដោយមានការថ្វាយព្រះរាជវន្ទនកិច្ចពីសំណាក់ព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ ៕