ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

75

ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននាំយកសត្វក្រាស់ និងសត្វល្មិច ទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១២៩។
សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់និងសត្វល្មិចលើកនេះគឺ KH 0390 និងKH 0391។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួម ជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

អត្ថបទដែលជាប់ទាក់ទង