រាជធានី និងខេត្តចំនួន៥នឹង ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖រាជធានីខេត្តចំនួន៥ត្រូវបានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)ធ្វើការកំណត់ជាគោលការណ៍សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ។
ទីតាំងដែលត្រូវសម្រាំងក្នុងបញ្ជីជាផ្លូវការនោះរាជធានីខេត្តទាំង៥នោះរួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តកំពត ។
តាមការរំពឹងទុករាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទចំពោះខេត្ត
សៀមរាបនឹងរៀបចំការប្រកួតកីឡាប្រណាំងកង់ខេត្តព្រះសីហនុនឹងជាកន្លែងប្រកួតកីឡាជិះស្គីកីឡាម៉ូតូទឹកនិងទូកក្តោងកែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីយ៉ាត្លុងហើយខេត្តកំពតនឹងរៀបចំការប្រកួតកីឡាទូកកានូ ទូកកាយ៉ាក់ និងទូកប្រពៃណី ។
ទោះបីប្រភេទកីឡាដែលត្រូវដាក់ឲ្យប្រកួតនៅមិនទាន់បង្ហាញជាផ្លូវការក៏ពិតមែនតែយ៉ាងហោចណាស់ក៏មានកីឡាចំនួនប្រមាណ៤០ប្រភេទដែរដែលនឹងត្រូវដាក់ឲ្យប្រកួត ។
សម្រាប់ពាក់កណ្ដាលឆ្នាំ២០២២នេះក្នុងព្រឹត្តិការន៍ស៊ីហ្គេមលើកទី៣២១នៅទីក្រុងហា
ណូយប្រទេវៀតណាមកម្ពុជាគ្រោងនឹងបញ្ជូនកីឡាចំនួន៣២ប្រភេទទៅចូលរួមប្រកួត។ឆ្នាំ២០២២នេះគឺជាឆ្នាំដ៏ក្ដៅគគុកដែលកម្ពុជាធ្វើការត្រួតពិនិត្យលើគុណផលកីឡាករកីឡាការិនីរបស់ខ្លួនដោយធ្វើការប្រៀបធៀបជាមួយបណ្ដាប្រទេសចំនួន១០ទៀតនៅក្នុងតំបន់ ។
កាលស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនកម្ពុជាទទួលបានមេដាយ
សរុបចំនួន៤៦ដែលក្នុងនោះមានមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿងនិង
មេដាយសំរិទ្ធចំនួន៣៦គ្រឿង ។សម្រាប់ស៊ីហ្គេមលើកទី៣១កម្ពុជាបានដាក់នូវក្ដីរំពឹងថានឹងប្រ
ជែងយកមេដាយឲ្យបានច្រើជាងនេះ។បាវចនាសម្រាប់ស៊ីហ្គេមលើកទី៣២គឺ”កីឡារស់ក្នុងសន្ដិភាព “(Sports Live In Peace) ៕