ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ាន ប្រកាសបើកទេសចរណ៍អាស៊ាន ឡើងវិញជាផ្លូវការ

38
ព្រះសីហនុ ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ចេញពីខេត្តព្រះសីហនុ។
ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ មានក្នុងចក្ខុវិស័យលើការស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ដូចតទៅ៖
១៖ ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឲ្យចេញជារូបរាងនូវច្រកធ្វើដំណើរអាស៊ាន និងបង្កើតនូវកាតវ៉ាក់សាំងឌីជីថល។
២៖ កំណត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាគន្លឹះក្នុងការសម្រេចបាននូវភាពស៉ាំងសហគមន៍ឆ្ពោះទៅការដំណើរការចង្វាក់ឧស្សាហកម្មទេសចរណ៍ឡើងវិញ។
៣៖ ជំរុញលើកទឹកចិត្តការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីស្របតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ។
៤៖ ធានាឲ្យបានថាសេវាកម្ម និងធុរកិច្ចទេសចរណ៍ដំណើរការដោយ អនុលោមតាមគោលការណ៍អាស៊ានស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញទេសចរណ៍ និងសហគមន៍។
៥៖ ជំរុញភាពជឿជាក់ និងទំនុកចិត្តតាមរយៈការលើកទឹកចិត្តដល់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឡូហ្គោ ទេសចរណ៌អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើដំណើរប្រកប ដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ៕
អត្ថបទដែលជាប់ទាក់ទង