ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រត្រេកអរ ពេលបានទទួលអំណោយ ពីរដ្ឋបាលខណ្ឌបឹងកេងកង..!

282

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ៥៥គ្រួសាររស់នៅ សង្កាត់បឹងកេងកងទី២ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញត្រូវទទួលបាន ការអាណិតអាសូរពីសំណាក់ ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងបានយក អំណោយទៅចែកជូនដល់ពួកគាត់ នៅមុខសាលាសង្កាត់ កាលពីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២២នេះ ដើម្បីទុកដោះស្រាយជីវភាព។

ខណៈពេលនោះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាតំណាងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនដល់ បងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតដោយក្នុងមួយ គ្រួសារៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម.មីចំនួន១កេសទឹកសុីអុីវ១យួរ.ទឹកជែល០១ដប. និងថវិកាជិត២មុឺនរៀលផងដែរ។
ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី២ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលជានិច្ចកាលតែងតែមាន ការគិតគូរខ្ពស់ដោយយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសអ្នកទីទាល់ក្រ និង ជនចាស់ជរា។ល។និង។ល។

មានមតិសំណេះសំណាលនាពេលនោះ លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង តំណាងលោកអភិបាលខណ្ឌ បានលើកឡើងថាសកម្មភាព នាពេលនេះគឺជាការអនុវត្តន៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ លោកស្រីអភិបាលរង ខណ្ឌបឹងកេងកងបន្តទៀតថា ថ្វីត្បិតអំណោយទាំងអស់នេះ មានបរិមាណមិនច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ដែលមានរូបលោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង ដ៏ឆ្លាតវៃនិងសកម្មការងារដោយ បំពេញតាមតួនាទីជាអភិបាលខណ្ឌ ក្នុងការបម្រើការងារ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានល្អប្រសើរពិសេសនាឱកាសជិតដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី«ចូលឆ្នាំចិន និង វៀតណាម» នៅពេលខាងមុខនេះ ពោលគឺនៅជាង ១០ថ្ងៃទៀតប៉ុណ្ណោះ ។ហើយអំណោយនេះ និងបានជួយដោះស្រាយចែក រំលែកការលំបាកបានមួយ គ្រាផងដែរនៅពេលបង ប្អូនជួបការខ្វះខាតផ្នែក ជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះដែរ លោកស្រីអភិបាលរង ខណ្ឌបឹងកេងកង និងតំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា ដោយសូមអោយបងប្អូនបន្តចូលរួម អនុវត្តន៍ចំពោះវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយ បានខ្ជាប់ខ្ជួននូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកង បានបន្តទៀតថា ចំពោះសកម្មភាពចុះចែក អំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រខាងលើនោះ ដោយមានការចូលរួមចំណែក ពីសំណាក់សប្បុរសជន ឧបាសិកា ជា សែ និង លោកចៅសង្កាត់បឹងកេងកងទី២ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង