លទ្ធផលចាក់វ៉ាក់សាំង ធៀបនឹងចំនួន ប្រជាជនសរុប ១៦លាន នាក់មាន៨៩,៥៤%
ភ្នំពេញ : នៅវេលាម៉ោង១១និង០១នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងសុខា ភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៨៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៤,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ ។
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៥៤% ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៧នាក់ (ឆ្លងសហគមន៌ : ១៩ នាំចូល: ១៨នាក់) និងមានជាសះស្បេីយ ១៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ១២០៩១៤នាក់ និងចំនួនជាសះស្បេីយសរុប កេីន ១១៧១៦២ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុប ស្លាប់ #៣០១៥នាក់ ។ សូមបន្តអនុវត្តន៌ : ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 2787363 ស្មេីនឹង 164932 ក្នុង១លាន នាក់ ។ ពត៌មាន បន្ថែមសូមទាក់ទងលេខ 115 ៕ សំរិត