និស្សិតច្បាប់ម្នាក់ យកកាំភ្លើង របស់មន្ត្រីអង្គរក្សឧកញ៉ាម្នាក់ មកបាញ់សម្លាប់ខ្លួនឯង
សៀមរាប៖ និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើងរបស់មន្ត្រីអង្គរក្សឧកញ៉ាម្នាក់ មកបាញ់សម្លាប់ខ្លួនឯង នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី២០ខែមករាឆ្នាំ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះ រស់ សៀវលៀង អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ បានមកស្នាក់នៅជាមួយ គ្រួសារនៅខុនដូមួយជាមួយគ្រួសារ។
សមត្ថកិច្ចបន្តថា តាមការសាកសួររបស់ សមត្ថកិច្ចទៅលើគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺស្ត្រេស។
ក្រោយពេលកើតហេតុ ក្រុមអ្នកផឹកស៊ីនៅក្នុងខុនដូ និងម្ចាស់អាវុធខាងលើ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវជុំវិញករណីនេះ ៕