លោកនុត ពុធដារ៉ា ចុះពិនិត្យ ផ្ទៀងផ្ទាត់ការត្រៀម បញ្ឈប់បន្ទោបង់ ពាសវាលពាសកាល (ODF) ក្នុងស្រុកខ្សាច់កណ្តាល
កណ្ដាល៖នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត រួមជាមួយតំណាង ក្រសួងអភិវឌ្ឍជនបទ លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកខ្សាច់កណ្តាល បានចុះពិនិត្យផ្ទៀងផ្ទាត់ ការងារត្រៀមបញ្ឈប់ ការបន្ទោបង់ ពាសវាលពាសកាល (ODF) ក្នុងស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបញ្ចប់ ODF ទូទាំងខេត្តកណ្តាល ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ៕