ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសកម្ម លួចទូរស័ព្ទសិស្ស

194

ភ្នំពេញ ៖ ក្រុមជនសកម្មក្នុងការដើរធ្វើ សកម្មភាព លូកកាបូបសិស្សតាមសាលា នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ត្រូវបានកម្លាំង នគរបាលខណ្ឌ ប៉ុស្តិ៍ តាមប្រម៉ាញ់បង្ក្រាប និងឃាត់ខ្លួនបានម្នាក់ នៅថ្ងៃទី​២១​ ខែមករា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១១​ និង​ ០០​ នាទី​នៅចំណុចមុខវិទ្យាល័យឫស្សីកែវ​ ផ្លូវបេតុង​ ក្រុុមទី​៦​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ​ទី១​ ឈ្មោះ​ ឈៀន​ ចាន់ត្រា​ ភេទស្រី​ អាយុ​១៦ឆ្នាំ​ មុខរបរ​សិស្ស​ មានទីលំនៅផ្លូវបេតុង​ ភូមិបឹងឈូក​ សង្កាត់គ.ម៦​ ខណ្ឌឫស្សីកែវ​ ។ និងជនរងគ្រោះ​ទី២​ ឈ្មោះ​ ចឹម​ ចាន់ណា​ ភេទស្រី​ អាយុ​១៦ឆ្នាំ​ មុខរបរ​សិស្ស​ មានទីលំនៅផ្លូវបេតុង​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

ចំណែកជនសង្ស័យ​ឈ្មោះ​ ហ៊ុយ​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​អ្នកដឹកជញ្ជូន​ មានទីលំនៅផ្ទះលេខ​១០​ ផ្លូវ៦១២​ ភូមិ​២៣​ សង្កាត់​បឹងកក់​ទី២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ (ប្រេីប្រាស់សារធាតុញៀន​ ឃាត់ខ្លួន​)​ និងបក្ខពួកឈ្មោះ​ ស្រស់​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ និងឈ្មោះ​ ភក្តី​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ (គេចខ្លួន​) ។
ក្នុងមានសំភារៈ​បាត់បង់​
១-​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ Oppo ពណ៍ខៀវ​ លេខ​ ០១១៧៣៥២៣៤​ (របស់ជនរងគ្រោះទី១)
២-​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ Oppo ពណ៍ខៀវ​ លេខ​ ០៩៦៤០៩៤៦៤៣​ (របស់ជនរងគ្រោះទី២) ។
ក្រោយករបង្ក្រាប សមត្ថកិច្ចបានដកហូតសំភារៈ​ រួមមាន ៖ ១-​ ម៉ូតូមួយគ្រឿងម៉ាក​ HONDA ZOOMER X ពណ៍ស​ សេរី​ឆ្នាំ២០២០​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១HU-៩០៩៤​ លេខតួ+លេខម៉ាស៉ីន​ ៥១០២១៧៦
២-​ ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ iPhone XS Max ពណ៍មាស​ លេខ​ ០៩៣៤១៤៣៦១
៣-​ កាបូបប្រាក់មួយ​ ពណ៍ខ្មៅ​ មានប្រាក់​ចំនួន​ ១៨៥,០០០​ រៀល​ និងប្រាក់​ ២០$ ។

សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលើ ជនសង្ស័យ ​មានគ្នាចំនួន​ ០៣នាក់​ បានធ្វេីសកម្មភាព លូកកាបូបសិស្សសាលា លួចយកទូរស័ព្ទ​ រួចឡេីងជិះម៉ូតូគេចខ្លួន​ តែត្រូវបាន សិស្សាសាលាឃេីញទាន់​ ហេីយសមត្ថកិច្ចល្បាត ដេញតាមឃាត់ខ្លួនជនសង្ស័យ បាន០១នាក់​ រួមនឹងម៉ូតូ​ នៅចំណុចផ្លូវបេតុង​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១​ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ​ ចំណែកឯបក្ខពួក០២នាក់ទៀតគេចខ្លួនបាត់។

នៅចំពោះមុខផ្នែកជំនាញ កម្លាំងកំពុងធ្វេីការ សាកសួរយកចម្លើយ និងស្រាវជ្រាវ​រកបក្ខពួក ដើម្បីកសាងសំណុំរឿង បញ្ចូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ​៕

អត្ថបទដែលជាប់ទាក់ទង