ប្រទេសចិន ចូលរួមក្នុងសមយុទ្ធ តាមសមុទ្រ ដែលដឹកនាំដោយអូស្ត្រាលី
ប្រទេសចិនកំពុងចូលរួមក្នុងសមយុទ្ធតាមសមុទ្រធំបំផុត របស់ប្រទេសអូស្រ្តាលី ជាលើកដំបូង ដែលមានបុគ្គលិកជាង 3.000 នាក់ មកពី 27 ប្រទេសចូលរួម ក្នុងការបណ្ដុះបណ្ដាលរួមគ្នា នៅកំពង់ផែភាគខាងជើងដាវីន ។ បើតាមកាសែតយោធាផ្លូវការរបស់ចិន បានរាយការណ៍កាលពីថ្ងៃសុក្រ។
លំហាត់សមយុទ្ធ “Kakadu” មាននាវា និងនាវាមុជទឹក ចំនួន 23 គ្រឿង មកពីទូទាំងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលអាចឱ្យពួកគេបង្កើតការស្គាល់ ដែលអាចជួយទប់ស្កាត់ជម្លោះ នៅលើសមុទ្រខ្ពស់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះពីគ្រោះមហន្តរាយ។
រូបភាពបានបង្ហាញនាវាចម្បាំងកងនាវាចរចិន Huangshan ចូលរួមក្នុងការធ្វើសមយុទ្ធ “Kakadu” នៅឯកំពង់ផែភាគខាងជើង នៃទីក្រុងដាវីន ដែលត្រូវបានចេញផ្សាយ ដោយកាសែតយោធាផ្លូវការរបស់ចិន 81.cn ។ /81.cn រូបថត
មេបញ្ជាការកងនាវាចរអូស្ត្រាលីពីរនាក់ បានជិះលើនាវាចម្បាំង កងនាវាចរចិន Huangshan ក្នុងអំឡុងពេលសមយុទ្ធនេះ មេបញ្ជាការអូស្ត្រាលី លោក Anita Sellick នៃនាវាចម្បាំងអូស្ត្រាលី HMAS Newcastle បាននិយាយ។
មេបញ្ជាការនៃកងនាវា Huangshan លោក Ding Xinmin បានប្រាប់អ្នកយកព័ត៌មានថា ការធ្វើសមយុទ្ធបែបនេះ ធ្វើឲ្យប្រសើរឡើង នូវការយល់ដឹង និងការជឿទុកចិត្ត។
រូបភាពបានបង្ហាញនាវាចម្បាំងកងនាវាចរចិន Huangshan ចូលរួមក្នុងការធ្វើសមយុទ្ធ “Kakadu” នៅឯកំពង់ផែភាគខាងជើង នៃទីក្រុងដាវីន ដែលត្រូវបានចេញផ្សាយ ដោយកាសែតយោធាផ្លូវការរបស់ចិន 81.cn ។ /81.cn រូបថត
ការធ្វើសមយុទ្ធយោធារួមនឹងបន្តរហូតដល់ថ្ងៃទី 15 ខែកញ្ញា។
ប្រទេសដែលចូលរួមក្នុងលំហាត់សមយុទ្ធ “Kakadu” រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ ឥណ្ឌូណេស៊ី បង់ក្លាដេស ប៊្រុយណេ កម្ពុជា កាណាដា ឈីលី កោះឃុក ហ្វ៊ីជី បារាំង ឥណ្ឌា ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាគីស្ថាន ប៉ាពួ ហ្គីណេថ្មី ហ្វីលីពីន សិង្ហបុរី ស្រីលង្កា ទីម័រខាងកើត តុងហ្គារ អេមីរ៉ាតអារ៉ាប់រួម អាមេរិក អូស្ត្រាលី និងវៀតណាម។
(ជាមួយនឹងការបញ្ចូលពី Reuters)