ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតសកម្មជន និងយុវជន អតីតគណបក្សសង្គ្រោះជាតិ ១៧រូបដែលបានស្ម័គ្រចិត្ត ចូលរួមជា មួយគណបក្សប្រជាជនកម្ពុជា

30

ភ្នំពេញ៖នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក និងលោក ម៉ែន សិរី អនុប្រធានប្រចាំការគណបក្សខណ្ឌទួលគោក អញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ១៧ រូប ដែលពួកគាត់ជាអតីតសកម្មជន និងយុវជន អតីតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្ត ដាក់កាយ មករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងចូលរួមថែរក្សាសន្ដិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង