លោកប្រធានាធិបតីស៊ី បានអំពាវនាវឱ្យមានភាពប្រសើរឡើង នៃឋានៈរបស់គ្រូ
លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីការកោតសរសើរ របស់លោក ចំពោះអ្នកអប់រំរបស់ប្រទេសនេះ ចំពោះការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ពួកគេ ហើយបានអំពាវនាវឱ្យមាន ការកែលម្អស្ថានភាពរបស់ពួកគេ។
លោកស៊ី អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បាននិយាយថា គ្រូបង្រៀនមានភារកិច្ចសំខាន់ ក្នុងការផ្សព្វផ្សាយចំណេះដឹង គំនិត និងការពិត និងព្រលឹងជីវិតនិងមនុស្សថ្មី។
លោកស៊ី បានមានប្រសាសន៍នៅក្នុងសន្និសីទជាតិ ស្តីពីការអប់រំ នៅក្រុងប៉េកាំងថា សង្គមទាំងមូល គួរតែអនុវត្តទំនៀមទម្លាប់ សង្គម នៃការគោរពដល់គ្រូបង្រៀន។
លោកស៊ី បានគូសបញ្ជាក់ថាៈ “យើងគួរតែលើកកម្ពស់ ស្ថានភាពនយោបាយ ឋានៈសង្គម និងឋានៈវិជ្ជាជីវៈ របស់គ្រូបង្រៀន ដើម្បីឱ្យគ្រូអាចរីករាយ ជាមួយនឹងកិត្យានុភាពសង្គម របស់ពួកគេ និងធ្វើឱ្យមានសមិទ្ធផលថ្មី និងធំធេងនៅក្នុងវិស័យអប់រំ” ។