អភិបាលខណ្ឌប្ញស្សីកែវ ចុះពិនិត្យស្ថានភាព តាមដងទន្លេសាប ក្នុងសង្កាត់ទាំង៦ ជាប់មាត់ទន្លេសាប ដើម្បីត្រួតពិនិត្យឡើងវិញ ទីតាំងដាយត្រី បែរត្រី ផ្ទះលើទឹក
ភ្នំពេញ៖នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ឯក ឃុនឌឿន អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យ មន្ត្រី រដ្ឋបាលសង្កាត់ចំនួន៦ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព តាមដងទន្លេក្នុងសង្កាត់ទាំង៦ ជាប់មាត់ទន្លេសាប ដើម្បីត្រួតពិនិត្យឡើងវិញទីតាំងដាយត្រី បែរត្រី ផ្ទះលើទឹក ទីតាំងធ្វើត្រីប្រហុកលើដងទន្លេ និងការទន្ទ្រានកាន់កាប់ សាងសង់រំលោភលើដីចំណីទន្លេ៕