បង្រ្កាបករណីជួញដូរកញ្ឆាក្រៀម និងបានបំផ្លាញចោល ដំណាំកញ្ឆាស្រស់មួយកន្លែង
បាត់បំបង៖ កាលពីថ្ងៃ សុក្រ ៤រោចខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២១ខែមករា ឆ្នាំ២០២២នៅចំណុចក្រុម ទី១៤ ភូមិអូរច្រាបឃុំសំឡូត ស្រុកសំ ឡូត ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននិងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ទោម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូតធ្វេីការឃាត់ខ្លួនបុរសម្នាក់ឈ្មោះរ៉ាន់ រឹម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលេី មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរស្រាវជ្រាវក្នុងករណី(ដាំនិងជួញដូរកញ្ឆាក្រៀម)។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានឱ្យដឹងថា នៅថ្ងៃកេីតហេតុក្នុងពេលដែលមន្រ្តីនគរបាលរបស់លោកចុះបំពេញភារកិច្ចដូចធម្មតាក៏ស្រាប់តែបុរសខាងលេីបានជិះម៉ូតូឌុបការ៉ុងបិទជិតពីក្រោយក្នុងមូលដ្ឋានស្រុកសំឡូត ។ នៅពេលប្រទះឃេីញកម្លាំងនគរបាលបុរសនេះបានផ្តួលម៉ូតូកំពុងដឹកការ៉ុងនោះចោលហេីយរត់គេចខ្លួនបាត់ ដែលបញ្ហានេះបាននាំឱ្យសមត្ថកិច្ចនគរបាលមានការសង័្សយ ហេីយត្រួតពិនិត្យមេីលក្នុងការ៉ុងនោះមានសុទ្ធតែកញ្ឆាក្រៀម ដូចនេះសមត្ថកិច្ចនគរបាលបាននាំយកម៉ូតូនិងកញ្ឆានោះមកកាន់អធិការដ្ឋានដេីម្បីស្រាវជ្រាវ ។ លោកអធិការបន្តទៀតថា នៅពេលស្រាវជ្រាវបានដឹងថា ម៉ូតូនេះជារបស់បុរសខាងលេី និងបានតាមស្វែងរកគាត់មកបញ្ជាក់ពីបញ្ហានេះ ហេីយពេលរកឃេីញនិងនាំគាត់មកសាកសួរទេីបគាត់ប្រាប់ថា ក្នុងរយៈពេលថ្មីៗនេះមានគេទំនាក់ទំនងតាមទូរស័ព្ទឱ្យគាត់ដាំកញ្ឆានៅពេលបានផលយកទៅលក់ឱ្យគេ ដូចនេះហេីយទេីបគាត់ទៅដាំដេីមកញ្ឆានក្នុងដីព្រៃមួយកន្លែងមិនមានម្ចាស់ ហេីយពេលទទួលផលគាត់យកកញ្ឆាក្រៀមចំនួន១៧គីឡូក្រាមនេះទៅលក់ឱ្យអ្នកទទួលទិញនោះជាលេីកដំបូង នៅស្រុកសំពៅលូន តែទៅមិនទន់ដល់ផងក៏ប្រទះជាមួយសមត្ថកិច្ចគាត់ភ័យពេកក៏ផ្តួលម៉ូតូដែលដឹកកញ្ឆានោះចោលរត់យករួចខ្លួនសិនព្រោះកាត់ដឹងថា ការធ្វេីអាជីវកម្មកញ្ឆាក្រៀមរបស់គាត់ខុសច្បាប់។
នៅពេលសាកសួររួចសមត្ថកិច្ចបាននាំគាត់ឱ្យទៅបង្ហាញទីតាំងដាំកញ្ឆានោះនិងបានឃេីញដេីមកញ្ឆាស្រស់ចំនួន៧៥ដេីម ដែលត្រូវបានសមត្ថកិច្ចធ្វេីការបំផ្លាញចោលនៅទីនោះ។
វត្ថុតាងចាប់យកបានរួមមាន៖
-កញ្ឆាក្រៀម ចំនួន ១៧ គីឡូក្រាម
-ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់
ស្លាកលេខ បាត់ដំបង 1AO.9674
លេខតួ និងលេខម៉ាស៊ីន DN125
ME-6111882 ។
ករណីខាងលើនេះសមត្ថកិច្ចនគរបាលស្រុកបាន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ
នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕