លោកស្រីម៉ែន សំអន៖ សិស្សនិទ្ទេស A ចំនួន ២៦នាក់ នៅខេត្តស្វាយរៀង ទទួលបានអំណោយ លើកទឹកចិត្ដ ម៉ូតូមួយគ្រឿង
ស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះ សំណា លជាមួយ សិស្សា នុសិស្ស និទ្ទេសA ចំនួន២៦នាក់ ដែលបានប្រឡងជាប់សញ្ញាប័តមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តស្វាយរៀង នារសៀល ថ្ងៃអាទិត្យ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង ។
ថ្លែងក្នុងឱកាសនោះ លោកស្រី បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនៅក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងចៅៗនាពេលនេះ ។
លោកស្រី ក៏បានស្វាគមន៍ និងមានមោទនៈភាព ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សា នុសិស្ស ទាំង២.៥១៦នាក់ ដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយ សារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ។
លោកស្រីក៏បានអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការ សិក្សាខ្ពស់ជាង។ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស ។
សិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូ មួយគ្រឿង ចំណែកឯស្លាកលេខ និងមួកសុវត្ថិភាព ត្រូវបានផ្តល់ជូន
ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងថវិកា១០ម៉ឺនរៀល ឧបត្ថម្ភដល់ការិយាល័យអប់រំស្រុក៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល និងនាយកសាលាទាំង១១ ដែលមានសិស្សជ័យលាភី ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕
សំរិត