ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ៣ថ្ងៃជាប់គ្នានេះ ឃាត់រថយន្តដឹកទំនិញបានជាង១០០គ្រឿង

121
ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ៣ថ្ងៃជាប់គ្នានេះ បានឃាត់រថយន្តដឹកទំនិញបានជាច្រើន គ្រឿង ហើយ ក៏បានរកឃើញរថយន្តល្មើសច្បាប់ជាច្រើនគ្រឿងផងដែរ។
  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅក្នុងរយះពេលបីថ្ងៃកន្លងមក ចាប់ពីថ្ងៃ សៅរ៍ ១៣រោច ខែ ស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃ ចន្ទ ០១កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៧៦ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ២០ គ្រឿង រក្សាទុកនៅគោលដៅ  ចំនួន ០១ គ្រឿង សំពីងសំពោង  ចំនួន ១៣ គ្រឿង ខ្វះឯកសារ  ចំនួន ២៦ គ្រឿង ឯកសារក្លែងក្លាយ ចំនួន ០២ គ្រឿង ដោះរានខាងក្រោយចំនួន ០២ គ្រឿង  គ្មានបណ្ណបើកបរ ចំនួន ០៧ នាក់បណ្ណបើកបរក្លែងក្លាយ   ចំនួន ០២ នាក់ រថយន្តគ្មានផ្លាកលេខចំនួន ០៣ គ្រឿង ។
    នៅថ្ងៃ អាទិត្យ ១៤រោច​ ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៨ គ្រឿង ក្នុងនោះ
ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៤ គ្រឿងសំពីងសំពោង             ចំនួន ០៣ គ្រឿង ខ្វះឯកសារ ចំនួន ០៥ គ្រឿង ដោះរានតខាងក្រោយ ចំនួន ០២ គ្រឿង គ្មានបណ្ណបើកបរ         ចំនួន ០២ នាក់ បណ្ណបើកបរក្លែងក្លាយ ចំនួន ០១ នាក់
រថយន្តគ្មានផ្លាកលេខ ចំនួន ០១គ្រឿង។
   នៅថ្ងៃ ចន្ទ ០១កើត​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៤២ គ្រឿង ក្នុងនោះ  ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ១២ គ្រឿង សំពីងសំពោង             ចំនួន ០៧ គ្រឿង ខ្វះឯកសារ ចំនួន ១៧ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ០៤ នាក់ រថយន្តគ្មានផ្លាកលេខ   ចំនួន ០២ គ្រឿង៕
អត្ថបទដែលជាប់ទាក់ទង