ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីយកកាំបិត ចាក់ប្រពន្ធស្លាប់ ដោយរោគប្រចណ្ឌ័

49

កំពង់ស្ពឺះស្ត្រីម្នាក់បានស្លាប់ ក្នុងថ្លុកឈាមដោយសារ ប្តី យកកាំបិតចិតបន្លែ ចាក់ចំដើមទ្រូង នៅក្នុងហាង យីហោអាណាចក្រម្ហូបខែ្មរហៅរាត្រីអាំងឆ័រ ក្នុងភូមិព្រៃស្លឹកសង្កត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៤និង៤២នាទីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២២។

ស្ត្រីរងគ្រោះ ឈ្មោះទឹម ស្រីនី អាយុ ២២ឆ្នាំរស់នៅភូមិរន្ទះ ខេត្តតាកែវ មានមុខរបរស្រ្តីបំរើហាងខាងលើ។

ជនសង្ស័យជាប្តី មានឈ្មោះ ប៉ោក ធឿន ភេទប្រុសអាយុ ២៨ឆ្នាំនៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។

មូលហេតុឈ្លោះប្រកែកគ្នា ដោយសាររឿងប្រប្រច័ណ្ឌប្ដី ក្រោយមកក៏មានការ ឈ្លោះប្រកែកប្រតាយប្រតប់គ្នា ហើយក៏ត្រូវបានជនសង្ស័យ ជាប្តីចាក់ប្រពន្ធមួយកាំបិត ចំដើមទ្រូងខាងឆ្វេង បណ្ដាលឱ្យស្លាប់តែម្ដង។

កម្លាំងនគរបាលជំនាញក្រុងច្បារមន ក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យបញ្ជូនទៅ អធិការដ្ឋានគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង