ប្រទេសយេម៉ែន គ្មានអ៊ីនធឺណិតប្រើប្រាស់ សម្រាប់ថ្ងៃទី៣ បន្ទាប់ពីការវាយប្រហារតាមអាកាស
ប្រទេសយេម៉ែន៖ តំបន់ភាគច្រើនរបស់ប្រទេស យេម៉ែនបានប្រឈម មុខសម្រាប់ថ្ងៃទី៣ ដោយគ្មានអ៊ីនធឺណិតប្រើប្រាស់ បន្ទាប់ពីការវាយប្រហារ តាមអាកាសលើទីក្រុងសមុទ្រក្រហម Hodeidah ដែលជាចំណុចសំខាន់សម្រាប់ការតភ្ជាប់ បណ្តាញក្រោមបាតសមុទ្ររបស់ប្រទេស ដែលបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ប្រជាជនក្នុងរដ្ឋធានីសាណា លោក Majid Abdullah បាននិយាយថា លោកមិនអាចទទួល បានប្រាក់ពីសាច់ញាតិ នៅប្រទេសអារ៉ាប៊ីសាអូឌីតនៅការិយាល័យប្តូរប្រាក់បានទេ ដោយសារតែមានការដាច់បណ្តាញដែលនៅតែបន្ត។