ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សនិទ្ទេស A ចំនួន១៣នាក់ នៅវិទ្យាល័យច្បារអំពៅ ទទួលបានរង្វាន់លើកទឹកចិត្ដ ជាថវិកានិងវត្ថុអនុស្សាវរីយ៍​ជាច្រើនមុខពីសប្បុរសជនជាឧកញ៉ា.លោកជំទាវ..!

350

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០២២នេះលោកហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និងជានាយកវិទ្យាល័យច្បារអំពៅ និង លោកឧញ៉ា .លោកជំទាវ ព្រមទាំងឯកឧត្ដម អាណាព្យាបាល ក្មួយៗសិស្សានុសិស្សដោយបានអញ្ជើញជួបសំណេះ សំណាលជាមួយ សិស្សា នុសិស្ស ដែលប្រឡងជាប់ និទ្ទេសA ចំនួន១៣នាក់ដែលបានប្រឡងជាប់ សញ្ញាប័តមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ។

មានមតិថ្លែងនាឱកាសនោះលោកហៀង សុខេងទីប្រឹក្សារាជរដ្ឋាភិបាលបាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរការ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីដោយក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខបងប្អូន ប្រជាជន និងចៅៗនាពេលនេះផងដែរ។
លោកនាយកវិទ្យាល័យអំពៅ និងឯកឧត្ដម ឧកញ៉ា .លោកជំទាវដែល បានចូលរួមក៏បានមានមតិ ដោយស្វាគមន៍ និង មានមោទនៈភាពខ្លាំងណាស់ ដោយនៅវិទ្យាល័យច្បារអំពៅ មានសិស្សានុសិស្សប្រឡង ជាប់បានជ័យលាភី ចំពោះសិស្សនិទ្ទេស A និងអបអរសារទចំពោះសិស្សា នុសិស្សចំនួន១៣នាក់ ដោយបានប្រឡងជាប់ នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ។

លោកនាយកបន្តទៀតថា ចំពោះលទ្ធផលដែល បានទទួលបាននាថ្ងៃនេះ គឺដោយសារតែមានការចូលរួម ចំណែកការខិតខំពីក្មួយៗ សិស្សានុសិស្ស .មាតាបិតា និង លោកគ្រូ អ្នកគ្រូ និង មានការធ្វើកំណែទម្រង់ របស់រដ្ឋាភិបាលលើវិស័យអប់រំ ។
លោកនាយកហៀង សុខេងក៏បានអំពាវនាវឱ្យបន្តដោយ ខិតខំសិស្សារៀនសូត្របន្តទៀត ទាំងសិស្សប្រឡងជាប់និងសិស្សប្រឡងមិនជាប់។ ចំពោះសិស្សប្រឡងជាប់ត្រូវ បន្តការខិតខំសិក្សានៅតាម មហាវិទ្យាល័យនានាដើម្បីឈានឆ្ពោះទៅរកការសិក្សា។ចំណែកសិស្សដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេសអ្វីផ្សេងៗដែលខ្លួនស្រឡាញ់ពេញនោះ។
ចំពោះសិស្សនិទ្ទេស A ទាំង១៣នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៤០មុឺនរៀល និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខ ពីសប្បុរសជនជាឧកញ៉ា .លោកជំទាវ និងឯកឧត្ដមផងដែរ។
ចំណែកលោកគ្រូ .អ្នកគ្រូ ក៏បានរង្វាន់លើកទឹកចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង