កញ្ញាៗ ទាំង៤ដួង បានប្រាប់ទៅ ដៃគូរបស់ខ្លួនថា បើទោះបីខ្លួនស្អាតយ៉ាងណា ក៏ដៃគូអ្នក លែងចាប់អារម្មណ៏ និងអ្នកដែរ ព្រោះសម័យសម្ភារៈនិយម
ភ្នំពេញ៖ ការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃរវាង អ្នកនឹងដៃគូអ្នក ប្រហែលជាអាចមានការប្រែប្រួ ល ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏ដោយសារ សម្ភារៈនិយម តាមរយៈ តាមដានបណ្ដាញាង្គម (ហ្វេសបុក) ប៉ុន្តែអ្នកអាច នឹងមិនចាប់អារម្មណ៍ ហើយព្រងើយកន្តើយរហូតក្លាយទៅជាបញ្ហា។
វាអាចនឹងមានបញ្ហាមួយចំនួនដែលអ្នកនឹងជឿថា ក្តីស្រលាញ់របស់ដៃគូអ្នកមិនមុតមាំដូចពីមុនទៀតនោះទេ៖ ១. គ្មានប្រធានបទសម្រាប់ការសន្ទនា ដោយបើកភ្នែក បើកទូរសព្ទ ។ រឿងនេះអាចកើតឡើងបាន លុះត្រាណា តែគេមិនមាន ការយកចិត្តទុកដាក់ពីអ្វីដែល បានកើតឡើងក្នុង ជីវិតប្រចាំថ្ងៃរបស់អ្នកទៀត ហើយមិនមានប្រធានបទណា មួយដែលត្រូវលើកយក មកនិយាយរវាងអ្នកទាំងពីរដែលជាហេតុអ្នក ត្រូវតែជឿជាក់ថាគេលែងមាន អារម្មណ៍ដូចកាលពីគ្រាដើម។
២. ស្តីបន្ទោស នៅពេលដែល ដៃគូរបស់អ្នក តែងតែស្តីបន្ទោសអោយអ្នក នៅពេលអ្នកធ្វើអ្វីមួយនោះមាន ន័យគេចាប់អារម្មណ៍ទៅលើអ្នក ដែលធ្វើបានប្រសើរជាងអ្នក។
៣. រកលេសទៅក្រៅ៖ គេតែងតែដោះសារ នៅពេលគេចេញទៅក្រៅម្តងៗជានិច្ចនៅពេល ដែលគេតែងតែមានការងារ ការធ្វើដំណើរ ការ កំសាន្ត ជួបជុំមិត្តភក្តិហើយ ហាមអ្នកមិនអោយទៅជាមួយ ដោយមានហេតុផលមិនចេះចប់។
៤. ការមិនជឿរបស់អ្នកធ្វើអោយ អ្នកឈឺ
ចំណុចនេះមានន័យថា ការដែលអ្នកមិនយក ចិត្តទុកដាក់ទៅលើ ការប្រែប្រួលរបស់ដៃគូអ្នក អាចធ្វើអោយអ្នកទាំង២ឈាន ដល់ការបែកបាក់ ហើយអ្វីដែលធ្វើអោយ អ្នកកាន់តែដុនដាបទៀត នោះគឺ ថាអ្នកមិនទទួលស្គាល់ថា gameis over៕. សំរិត