ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ណែនាំឱ្យក្រុមដែលមានហានិភ័យខ្ពស់ ក្នុងការចម្លងរោគ ត្រូវប្រើស្រោម អនាម័យ ធ្វើតេស្តឈាម និងមកទទួលសេវាអេដស៍

402

 

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពត ក្នុងឱកាសជួបពិភាក្សាការងារ ឆ្លើយតបនឹង មេរោគអេដស៍ ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត។

ចំពោះការងារឆ្លើយតបនឹងមេរោគអដស៍ និងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមអភិបាលខេត្តកំពតថា យើងបានជោគជ័យ ដោយសម្រេចបាន៨៤-១០០-៩៧។ មានន័យគោលដៅ៩៥-៩៥-៩៥ ទី២ និងទី៣បានជោគជ័យហើយ នៅឡើយតែគោលដៅ៩៥ ទី១ ដែលយើងត្រូវប្រឹងប្រែងធ្វើឱ្យសម្រេចទាំងអស់គ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យើងស្គាល់មុខ សញ្ញាក្រុមដែលមានអត្រាឆ្លងខ្លាំងហើយ។ ក្រុមនោះគឺក្រុមបុរសរួមភេទជាមួយបុរស ដែលសព្វថ្ងៃមានជាង១០ម៉ឺននាក់។ យើងមានការបារម្ភ ហើយចង់ឱ្យថ្នាក់ក្រោមជាតិចាប់អារម្មណ៍ រៀបចំឱ្យមានក្រុមការងារ និងចង់ឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ណែនាំឱ្យក្រុមដែលមានហានិភ័យខ្ពស់ក្នុងការចម្លងរោគ ត្រូវ ប្រើស្រោម អនាម័យ ធ្វើតេស្តឈាម និងមកទទួលសេវាអេដស៍។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពួកយើងចេះតែដើរឆ្កឹះកកាយនេះ ព្រោះខ្លាចរើក្នុងការឆ្លងរាលដាលមកវិញ ដោយ សារការសប្បាយភ្លេចខ្លួនរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង